Saturday, September 7, 2019

CF 1- 2019- Mortgage Loan & Refinancing

Welcome to all my beloved readers!
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 /0976469625

លំហាត់​
មេរៀន​ Outstanding Principal & Mortgage Loan
    ​​1.    ពូសុខ​​ទិញ​ផ្ទះ​តម្លៃ​$50,000​ដោយ​បង់​ប្រាក់​មុន​40%​។ ឥណទាន​​​នៅ​សល់​​​​​មាន​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ r12=15%ក្នុង​រយៈពេល​t12=3ឆ្នាំ​និង​បង់​ទូទាត់​រាល់​ខែ​ថេរ។​ ក្នុង​ករណី​ពូ​សុខ​ទូទាត់​មុន​កាល​កំណត់​ គាត់​ត្រូវ​ពិន័យ​បង់​2​ខែ(FVi)​បន្ថែម​។ នៅ​ពេល​គាត់​បង់​​រួច​បាន k=​20​ខែ​ មាន​ភា្នក់​ងារ​ធនាគារ​មួយ​បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​ផ្ដាច់​ដោយផ្ដល់​ឥណទាន​ទូទាត់​ទាំង​ឥណទាន​និង​ពិន័យ​ជាមួយ​​​រយៈពេល​​ដែល​នៅ​សល់​ (t-k) ជាមួយ​លក្ខខណ្ឌ​ដូច​ឥណទាន​មុន​ដោយ​ផ្ដល់​ការប្រាក់​​ប្រចាំ​ឆ្នាំ​ r12=12%
a.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​នៃ​ឥណទាន​ចាស់​ (FVi​ចាស់​)?
b.    គណនា​​សមុតុល្យឥណទាន​ចាស់ (PV​​​ចាស់)ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=20ខែ​រួច​?​
c.    គណនា​ប្រាក់​ពិន័យ​​​បង់​មុន​កាល​កំណត់​?
d.    គណនា​ប្រាក់​បង់​ផ្ដាច់​ឥណទាន​ចាស់​មុន​កាល​កំណត់​​​​​ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=20ខែ​រួច​?
e.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​​(FVi​ថ្មី​) ​​បើ​ពូ​សុខ​ព្រម​ទទួល​​ឥណទាន​​ធនាគារ​​?
f.      ទាញ​សន្និដ្ឋាន​ថា​តើ​ពូ​សុខ​គួរ​ធ្វើ​ហិរញ្ញប្បទាន​ឡើង​វិញ​ឬ​ទេ​?​​
    2.    ពូ​កុសល​​​ទិញ​ផ្ទះ​តម្លៃ​$70,000​ដោយ​បង់​ប្រាក់​មុន​50%​។ឥណទាន​​​នៅ​សល់​​​​​មាន​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ r12=18%ក្នុង​រយៈពេល​t12=3ឆ្នាំ​និង​បង់​ទូទាត់​រាល់​ខែ​ថេរ។​ ក្នុង​ករណី​ពូ​កុសល​​ទូទាត់​មុន​កាល​កំណត់​ គាត់​ត្រូវ​ពិន័យ​បង់​3%នៃ​សមតុល្យ​ឥណទាន​​(PVចាស់​)បន្ថែម​។ នៅ​ពេល​គាត់​បង់​​រួច​បាន k=​22​ខែ​ មាន​ភា្នក់​ងារ​ធនាគារ​មួយ​បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​ផ្ដាច់​ដោយផ្ដល់​ឥណទាន​ទូទាត់​ទាំង​ឥណទាន​និង​ពិន័យ​ជាមួយ​​​រយៈពេល​​ដែល​នៅ​សល់​ (t-k) ជាមួយ​លក្ខខណ្ឌ​ដូច​ឥណទាន​មុន​ដោយ​ផ្ដល់​ការប្រាក់​​ប្រចាំ​ឆ្នាំ​ r12=14%
a.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​នៃ​ឥណទាន​ចាស់​ (FVi​ចាស់​)?
b.    គណនា​​សមុតុល្យឥណទាន​ចាស់ (PV​​​ចាស់)ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=22ខែ​រួច​?​
c.    គណនា​ប្រាក់​ពិន័យ​​​បង់​មុន​កាល​កំណត់​?
d.    គណនា​ប្រាក់​បង់​ផ្ដាច់​ឥណទាន​ចាស់​មុន​កាល​កំណត់​​​​​ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=22ខែ​រួច​?
e.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​​(FVi​ថ្មី​) ​​បើ​ពូ​​កុសល​ព្រម​ទទួល​​ឥណទាន​​ធនាគារ​​?
f.      ទាញ​សន្និដ្ឋាន​ថា​តើ​​ពូ​កុសល​​គួរ​ធ្វើ​ហិរញ្ញប្បទាន​ឡើង​វិញ​ឬ​ទេ​?​​
    3.    ពូ​​ឡុង​​​​​ទិញ​ផ្ទះ​តម្លៃ​$100,000​ដោយ​បង់​ប្រាក់​មុន​60%​។ ឥណទាន​​​នៅ​សល់​​​​​មាន​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ r12=18%ក្នុង​រយៈពេល​t12=4ឆ្នាំ​និង​បង់​ទូទាត់​រាល់​ខែ​ថេរ។​ ក្នុង​ករណី​ពូ​​​ឡុង​​​​​ទូទាត់​មុន​កាល​កំណត់​ គាត់​ត្រូវ​ពិន័យ​បង់​1%នៃ​សមតុល្យ​ឥណទាន​​(PVចាស់​)​និង​បង់​មុន​​2​​ខែ​(FVi)​​​បន្ថែម​។ នៅ​ពេល​គាត់​បង់​​រួច​បាន k=​25​ខែ​ មាន​ភា្នក់​ងារ​ធនាគារ​មួយ​បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​ផ្ដាច់​ដោយផ្ដល់​ឥណទាន​ទូទាត់​ទាំង​ឥណទាន​និង​ពិន័យ​ជាមួយ​​​រយៈពេល​​ដែល​នៅ​សល់​ (t-k) ជាមួយ​លក្ខខណ្ឌ​ដូច​ឥណទាន​មុន​ដោយ​ផ្ដល់​ការប្រាក់​​ប្រចាំ​ឆ្នាំ​ r12=15%
a.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​នៃ​ឥណទាន​ចាស់​ (FVi​ចាស់​)?
b.    គណនា​​សមុតុល្យឥណទាន​ចាស់ (PV​​​ចាស់)ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=25ខែ​រួច​?​
c.    គណនា​ប្រាក់​ពិន័យ​​​បង់​មុន​កាល​កំណត់​?
d.    គណនា​ប្រាក់​បង់​ផ្ដាច់​ឥណទាន​ចាស់​មុន​កាល​កំណត់​​​​​ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=25ខែ​រួច​?
e.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​​(FVi​ថ្មី​) ​​បើ​ពូ​​​​ឡុង​​​​ព្រម​ទទួល​​ឥណទាន​​ធនាគារ​​?
f.      ទាញ​សន្និដ្ឋាន​ថា​តើ​​ពូ​ឡុង​​​​​គួរ​ធ្វើ​ហិរញ្ញប្បទាន​ឡើង​វិញ​ឬ​ទេ​?​​
    4.    ពូ​​វិបុល​ទិញ​ផ្ទះ​តម្លៃ​$80,000​ដោយ​បង់​ប្រាក់​មុន​60%​។ ឥណទាន​​​នៅ​សល់​​​​​មាន​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ r12=15%ក្នុង​រយៈពេល​t12=2ឆ្នាំ​និង​បង់​ទូទាត់​រាល់​ខែ​ថេរ។​ ក្នុង​ករណី​​ពូ​​​វិបុល​​​​​​​ទូទាត់​មុន​កាល​កំណត់​ គាត់​ត្រូវ​ពិន័យ​​បង់​មុន​​3​​ខែ​(FVi)​​​បន្ថែម​។ នៅ​ពេល​គាត់​បង់​​រួច​បាន k=​15ខែ​ មាន​ភា្នក់​ងារ​ធនាគារ​មួយ​បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​ផ្ដាច់​ដោយផ្ដល់​ឥណទាន​ទូទាត់​ទាំង​ឥណទាន​និង ​ពិន័យ​ជាមួយ​​​រយៈពេល​​ដែល​នៅ​សល់​ (t-k) ជាមួយ​លក្ខខណ្ឌ​ដូច​ឥណទាន​មុន​ដោយ​ផ្ដល់​ការប្រាក់​​ប្រចាំ​ឆ្នាំ​ r12=10%
a.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​នៃ​ឥណទាន​ចាស់​ (FVi​ចាស់​)?
b.    គណនា​​សមុតុល្យឥណទាន​ចាស់ (PV​​​ចាស់)ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=15ខែ​រួច​?​
c.    គណនា​ប្រាក់​ពិន័យ​​​បង់​មុន​កាល​កំណត់​?
d.    គណនា​ប្រាក់​បង់​ផ្ដាច់​ឥណទាន​ចាស់​មុន​កាល​កំណត់​​​​​ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=15ខែ​រួច​?
e.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​​(FVi​ថ្មី​) ​​បើ​ពូ​​​​​វិបុល​​​​​​ព្រម​ទទួល​​ឥណទាន​​ធនាគារ​​?
f.      ទាញ​សន្និដ្ឋាន​ថា​តើ​​ពូ​​វិបុល​​គួរ​ធ្វើ​ហិរញ្ញប្បទាន​ឡើង​វិញ​ឬ​ទេ​?​​
    5.    ​​ពូ​ចិត្រា​​ទិញ​ផ្ទះ​តម្លៃ​$ 60,000​ដោយ​បង់​ប្រាក់​មុន​50%​។ ឥណទាន​​​នៅ​សល់​​​​​មាន​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ r12=13%ក្នុង​រយៈពេល​t12=2ឆ្នាំ​និង​បង់​ទូទាត់​រាល់​ខែ​ថេរ។​ នៅ​ពេល​គាត់​បង់​​រួច​បាន k=​15ខែ​ មាន​ភា្នក់​ងារ​ធនាគារ​មួយ​បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​ផ្ដាច់​ដោយផ្ដល់​ឥណទាន​ទូទាត់​ទាំង​ឥណទាន​​ ​ជាមួយ​​​រយៈពេល​​ដែល​នៅ​សល់​ (t-k) ជាមួយ​លក្ខខណ្ឌ​ដូច​ឥណទាន​មុន​ដោយ​ផ្ដល់​ការប្រាក់​​ប្រចាំ​ឆ្នាំ​ r12=11%
a.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​នៃ​ឥណទាន​ចាស់​ (FVi​ចាស់​)?
b.    គណនា​ប្រាក់​បង់​ផ្ដាច់​ឥណទាន​ចាស់​មុន​កាល​កំណត់​​​​​ក្រោយ​ពេល​ទូទាត់​ឥណទាន​បាន​ k=15ខែ​រួច​?
c.    គណនា​​ប្រាក់​បង់​សង​ទូទាត់​រាល់​ខែ​​(FVi​ថ្មី​) ​​បើ​ពូ​ចិត្រា​​​​​​​​ព្រម​ទទួល​​ឥណទាន​​ធនាគារ​​?

d.    ទាញ​សន្និដ្ឋាន​ថា​តើ​​ពូ​ចិត្រា​​​​គួរ​ធ្វើ​ហិរញ្ញប្បទាន​ឡើង​វិញ​ឬ​ទេ​?​​
លំហាត់​វិភាគ​
    1.    ពូ​សៅ​ទិញ​ផ្ទះ​តម្លៃ​ $50,000 ដោយ​បង់​មុន​ 30% ជាមួយ​អត្រាការប្រាក់​ប្រចាំ​ឆ្នាំ​ r12 =15% ក្នុង​រយៈពេល​t12= 2​ឆ្នាំ​ និង​បង់​ទូទាត់​រាល់​ខែ​ថេរ​ជាមួយ​​ក្រុមហ៊ុន​អចលនៈទ្រព្យ​រំលស់​​​។ នៅ​ពេល​គាត់​​​ទូទាត់​​​​​​​​ឥណទាន​ k=14​ខែ​រួច​​ ភ្លាម​នោះ​មាន​ធនាគារ​មួយ​ផ្សេង​ទៀត​​បាន​មក​បញ្ចុះ​បញ្ចូល​​​គាត់​​ ដោយ​ជំរុញ​ឱ្យ​​ពូ​​​សៅ​ធ្វើ​ហិរញ្ញប្បទាន​​ធនាគារ​​ទៅ​​បង់​​ផ្ដាច់​ឥណទាន​ចាស់​​​ក្នុង​រយៈពេល​កម្ចី​​​​​ដែល​សល់​នៃ​​​ឥណទាន​ចាស់​​​ ​(t-k=24-14=10ខែ​) ដោយ​​មាន​លក្ខខណ្ឌ​​ទូទាត់​ថេរ​រាល់​ខែ​​ដោយ​អត្រាការប្រាក់​ប្រចាំ​ឆ្នាំ​​ត្រឹមតែ​ ​ r12 =12%។​ តើ​គាត់​គួរ​ធ្វើ​ហិរញ្ញប្បទាន​​ឡើង​វិញ​ឬ​ទេ​​?​
a.    បើ​គ្មាន​ការ​ពិន័យ​​ពី​ក្រុមហ៊ុន​
b.    ពិន័យ ​$1,000 ​បន្ថែម​
c.    ពិន័យ​បង់​ 3​ខែ​បន្ថែម​
d.    ពិន័យ​បង់​ 2​ខែ​និង​ $500  បន្ថែម​
​    2.    លោកស្រី​ច័ន្ទ​ចរិយា​​សៅ​ទិញ​ផ្ទះ​តម្លៃ​ $80,000 ដោយ​បង់​មុន​ 20% ជាមួយ​អត្រាការប្រាក់​ប្រចាំ​ឆ្នាំ​ r12 =18% ក្នុង​រយៈពេល​t12= 8​ឆ្នាំ​ និង​បង់​ទូទាត់​រាល់​ខែ​ថេរ​ជាមួយ​​ក្រុមហ៊ុន​អចលនៈទ្រព្យ​រំលស់​​​។ នៅ​ពេល​គាត់​​​ទូទាត់​​​​​​​​ឥណទាន​ k=14​ខែ​រួច​​ ភ្លាម​នោះ​មាន​ធនាគារ​មួយ​ផ្សេង​ទៀត​​បាន​មក​បញ្ចុះ​បញ្ចូល​​​គាត់​​ ដោយ​ជំរុញ​ឱ្យ​​ពូ​​​សៅ​ធ្វើ​ហិរញ្ញប្បទាន​​ធនាគារ​​ទៅ​​បង់​​ផ្ដាច់​ឥណទាន​ចាស់​​​ក្នុង​រយៈពេល​កម្ចី​​​​​ដែល​សល់​នៃ​​​ឥណទាន​ចាស់​​​ ​(t-k=24-14=10ខែ​) ដោយ​​មាន​លក្ខខណ្ឌ​​ទូទាត់​ថេរ​រាល់​ខែ​​​​ដោយ​អត្រាការប្រាក់​ប្រចាំ​ឆ្នាំ​​ត្រឹមតែ​ ​ r12 =12%។​ តើ​គាត់​គួរ​ធ្វើ​ហិរញ្ញប្បទាន​​ឡើង​វិញ​ឬ​ទេ​​?​
a.    បើ​គ្មាន​ការ​ពិន័យ​​ពី​ក្រុមហ៊ុន​
b.    ពិន័យ ​$3,000 ​បន្ថែម​
c.    ពិន័យ​បង់​ 3​ខែ​បន្ថែម​
​​                 d.    ពិន័យ​បង់​ 2​ខែ​និង​ $1,000  បន្ថែម​

Thanks,
Mrs.ET Sopheak
Lecturer in Economics




CF 2-5-2020-Review Corporate Finance

Welcome to all my beloved readers! ESP Educational Class Mrs.ET Sopheak Tel: 012289363 /0976469625 លំហាត់​សាជីវកម្ម​ហិរញ្ញវត...